សមាគមយុវជនធ្វើបាន

អំពី សយប

by admin

សមាគមយុវជនធ្វើបាន You Can Do Association

អំពីអត្តសញ្ញាណ៖

សមាគមយុវជនធ្វើបាន គឺជាសមាគមអព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ មិនធ្វើនយោបាយ មិនធ្វើជាឧបករណ៍របស់គណបក្សនយោបាយ ក្នុងនោះផ្ដល់ជាសម្ភារ ហិរញ្ញវត្ថុធនធាន មនុស្សគាំទ្រគណបក្សនយោបាយ ឬបេក្ខជន ឬអ្នកគាំទ្រណាមួយឡើយ គឺជាសមាគមបម្រើឱ្យសមាជិកភាព ។

អំពីគោលបំណង៖

សមាគមយុវជនធ្វើបាន មានគោលបំណងចូលរួមសហការជាមួយស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់សមត្ថភាពយុវជនតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនានា និងពង្រឹងសមត្ថភាពដល់យុវជន និងស្ត្រីវ័យក្មេង នូវភាពជាអ្នកដឹកនាំសន្តិភាព និងទទួលចំណេះដឹងការទទួលខុសត្រូវការងារសង្គម ។

អំពីទិសដៅ៖
  • ចូលរួមសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពដល់យុវជននៅរាជធានី និងតាមបណ្ដាខេត្ត ដែលជាយុវជនស្ម័គ្រចិត្ត និងយុវជនដើម្បីការងារសន្តិភាពផ្ដល់នូវជំនាញ ចំណេះធ្វើពិតប្រាកដ ។
  • ជួយដល់គ្រួសារក្រីក្រ និងគាំទ្រ នូវតម្រូវការជាក់ស្ដែង លើជីវភាព និងការវឹកហាត់ជំនាញ ដើម្បីបង្កើតមូលដ្ឋាន និងគ្រួសារដែលបានទទួលមុខរបរជំនាញពីការងារផ្សេងៗ ។
  • ជួយយុវជនដែលជាទំពាំងស្នងឬស្សី ប្ដេជ្ញាចិត្ត ត្រូវចូលរួមគាំទ្រ ថែរក្សា និងការពារសន្តិភាព ទោះតម្លៃណាក៏ដោយ យើងនឹងប្រឆាំងជាដាច់ខាត គ្រប់ទង្វើរ និងសកម្មភាពជនណា ឬបុគ្គលណាដែលចង់បំផ្លាញសុខសន្តិភាពជាតិ ។
  • ពង្រឹងសមត្ថភាព ដល់យុវជន និងស្ត្រីវ័យក្មេង នូវភាពជាអ្នកដឹកនាំសន្តិភាព និងទទួលចំណេះដឹងការទទួលខុសត្រូវការងារសង្គម ។