សមាគមយុវជនធ្វើបាន
  • ទំព័រដើម
  • Blog
  • លោក​ ទុំប៉ែន​ វីរៈវិទូ​ ប្រធានបណ្ដាញសង្គមសុីវិលកម្ពុជា(CCN) និងក្រុមការងារ​ បានសហការជាមួយអង្គការYUNDI ប្រទេសចិន​ ធ្វេីកម្មវិធីទំនាក់ទំនងវប្បធម៌កម្ពុជា-ចិន នៅឃុំបិតត្រាង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។

លោក​ ទុំប៉ែន​ វីរៈវិទូ​ ប្រធានបណ្ដាញសង្គមសុីវិលកម្ពុជា(CCN) និងក្រុមការងារ​ បានសហការជាមួយអង្គការYUNDI ប្រទេសចិន​ ធ្វេីកម្មវិធីទំនាក់ទំនងវប្បធម៌កម្ពុជា-ចិន នៅឃុំបិតត្រាង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។

0 comments 0 views
A+A-
Reset

ថ្ងៃទី២៨ខែតុលាឆ្នាំ២០២៣

លោកទុំប៉ែនវីរៈវិទូប្រធានបណ្ដាញសង្គមសុីវិលកម្ពុជា(CCN) និងក្រុមការងារបានសហការជាមួយអង្គការYUNDI ប្រទេសចិនធ្វេីកម្មវិធីទំនាក់ទំនងវប្បធម៌កម្ពុជាចិនក្នុងគោលបំណងជម្រុញកុមារឱ្យចូលចិត្តអានសៀវភៅសរសេរអក្សខ្មែរ​-ចិនដេីម្បីរួមគ្នាការពារនិងអភិវឌ្ឍកុមារក្រោមម្លប់សន្តិភាពក្នុងយុគ្គសម័យឌីជីថលដោយមានការចូលរួមពីកុមារាកុមារីស្ថិតក្នុងឃុំបិតត្រាងលោកមេឃុំបិតត្រាងនិងសហការីលោក  អុីធារិនអភិបាលស្រុកព្រៃនប់និងសការីព្រមទាំងអាណាព្យាបាលកុមារ

ក្នុងកម្មវិធីលោកអភិបាលស្រុកមានចិត្តរីករាយជាខ្លាំងដល់ក្រុមការងារCCN បានដឹកនាំនិងស្វែងរកដៃគូរអង្គការពីប្រទេសចិនដេីម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រជាជនកម្ពុជាប្រជាជនចិនគ្រប់វិស័យហេីយទាំងនេះជាគម្រូល្អដល់ជាតិសាសន៍ទាំងពីរ។

ទាំងកុមារទាំងអាណាព្យាបាលសម្ដែងក្ដីសប្បាយរីករាយចំពោះសកម្មភាពទាំងនេះដែលធ្វេីឱ្យកូនៗរបស់គាត់ទទួលបានចំណេះដឹងបន្ថែមលេីការអានការសរសេរថែមទាំងយល់ពីវប្បធម៌ចិនដែលបានមកជួយកម្ពុជាទាំងសេដ្ឋកិច្ចសង្គមវប្បធម៌។

លោកប្រធានCCN បានលេីកឡេីងពីជំហររបស់​ CCN ថានឹងខិតខំឱ្យពីសមត្ថភាពក្នុងការគៀងគរទំនាក់ទំនាក់គ្រប់បណ្ដាសមាគមអង្គការរបស់ប្រទេសចិនឱ្យមកជួយថែមទៀតទាំងវិស័យអប់រំវប្បធម៌សុខាភិបាលវិនិយោគក្នុងគោលបំណងជួយដល់កុមារយុវជនប្រជាពលរដ្ឋកម្ពុជាតាមលទ្ធភាពដែលអាចធ្វេីទៅបាន។   

តំណាងអង្គការYUNDI​ បានសម្ដែងក្ដីរីករាយជាខ្លាំងដែលឃេីញកុមារកម្ពុជាអាចសរសេរអក្សរចិនបានល្អឆាប់យល់ហេីយអង្គការនិងបន្តជួយក្នុងកម្មវិធីនេះបន្តទៀតទោះជាលេីកនេះមានកម្មវិធីបន្តិចបន្តួចក៏ដោយតែនឹងបន្តជួយថែមទៀតក្នុងការផ្សាភ្ជាប់ទំនាក់ទំនងចិនកម្ពុជាមិត្តដែកថែប​,​ ទំនាក់ទំនងត្បូងពេជ្រនិងសម្រេចបានជោគវាសនារួមនិងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង។

 

ចែករំលែក

Leave a Comment