សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសជប៉ុន។ ជំនួបសំណេះសំណាលនេះ បានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀលថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅគ្រាដែលសម្តេចបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rgsu
