កាលពីព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ពសៀវភៅ
ឯកឧត្តម តាំង កក់ សមាជិកគណៈកម្មការនិពន្ធ និង
លោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធ អញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថាស្តីពី “ សភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ” និងផ្សព្វផ្សាយប្រគល់សៀវភៅ“ ហ៊ុន សែន កម្ពុជា” ដល់រដ្ឋបាលខេត្តក្រចេះ មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ សរុបចំនួន ៥០០ ក្បាល ជាសៀវភៅប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ សម្រាប់សិក្សាស្វែងយល់ពីតថភាពនៃសង្គមកម្ពុជាបានឆ្លងកាត់ភាពល្វីងជូចត់អស់រយៈកាលកន្កងមក។
ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី បានថ្លែងអំណរគុណដល់ក្រុមការងារគណៈកម្មការនិពន្ធ និងផ្សព្វផ្សាយសៀវភៅ “ហ៊ុន សែន កម្ពុជា” ដែលបានរៀបចំចងក្រង និងបង្កើតឡើងសៀវភៅ “ហ៊ុន សែន កម្ពុជា” ហើយប្រគល់ជូនដល់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត យុវជន និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានអាន និងស្វែងយល់ពី “នយោបាយបង្រួបបង្រួមផ្សះផ្សាអភិវឌ្ឍជាតិពីគំនរបាក់បែកដោយសារសង្រ្គាម មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពជាតិលើឆាកអន្តរជាតិ” ដែលកំពុងកើតមានឡើងជាសកលដែលបណ្ដាលមកពី ទី១-ការរីករាលដាលជំងឺកូវីដ-១៩, ទី២-ការប្រែប្រួលនៃប្រជាសាស្រ្ត, ទី៣-ភាពតានតឹងភូមិសាស្រ្តនយោបាយ, ទី៤-ការផ្លាស់ប្ដូរនៃអំណាចសេដ្ឋកិច្ច, ទី៥-ការប្រែប្រួលអាកាសធាតុ, ទី៦-ការកើនឡើងនៃឌីជីថលូបនីយកម្ម, និងទី៧-នគរូបនីយកម្ម ដែលកំពុងជះឥទ្ធិពលមកលើសង្គមកម្ពុជា ដោយបរិការណ៍នេះយើងទាំងអស់គ្នាបានទទួលរងដោយប្រយោល និងដោយផ្ទាល់ ។
យុវជនធ្វេីបាន




