ជូនសៀវភៅ ហ៊ុនសែន កម្ពុជា ដល់សកលវិទ្យាល័យអាស៊ីអឺរ៉ុប
************************
រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ពផ្សាយសៀវភៅសម្ដេចទាំងទ្វេ បានប្រគល់សៀវភៅចំនួន១៥០ក្បាល ដែលជាប្រភេទសៀវភៅ
១-សៀវភៅ”ហ៊ុន សែន កម្ពុជា”ចំនួន១០០ក្បាល
២-សៀវភៅ” កុលាបក្រហមដងទន្លេមេគង្គ” ចំនួន៥០ក (ភាសាចិន)
ប្រគល់ជូន លោកសាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច តំណាងឱ្យសកលវិទ្យាល័យអាស៊ីអឺរ៉ុប តម្កល់ទុកនៅបណ្ណាល័យសម្រាប់ជូន សិស្ស និស្សិត បានអាន ស្វែងយល់ ស្រាវជ្រាវបន្ថែម អំពីប្រវត្តិការដឹកនាំប្រទេសរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ (អតីតនាយករដ្ឋមន្រ្តី) ជាប្រធានគណបក្សប្រជាជនកម្ពុជា និងដំណើរជីវិតតស៊ូ ប្រឹងប្រែង លះបង់ដើម្បីជាតិ របស់សម្តេចតេជោ ក៏ដូចជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបីបាច់ថែរក្សាកូនច្បង(ហ៊ុន ម៉ាណែត) អំឡុងពេលសម្ដេចតេជោ បានចាកចេញទៅតស៊ូស្វែងរកសន្តិភាពជូនកម្ពុជា។
លោកសាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច តំណាងឱ្យសកលវិទ្យាល័យអាស៊ីអឺរ៉ុប សូមថ្លែងអំណរគុណចំពោះក្រុមការងារដែលបានខិតខំចងក្រងសៀវភៅនេះឡើង ហើយក៏បានជូនលិខិតសសើរដល់ក្រុមការងារបោះពុម្ភផ្សាយសៀវភៅ ហ៊ុនសែន កម្ពុជា និង កុលាបក្រហមដងទន្លេមេគង្គ (ភាសាចិន)។

