សមាគមយុវជនធ្វើបាន

ជូនសៀវភៅ ហ៊ុនសែន កម្ពុជា ដល់សកលវិទ្យាល័យអាស៊ីអឺរ៉ុប

0 comments 0 views
A+A-
Reset

ជូនសៀវភៅ ហ៊ុនសែន កម្ពុជា​ ដល់សកលវិទ្យាល័យអាស៊ីអឺរ៉ុប

************************

រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃចន្ទ​ ៤កើត​ ខែភទ្របទ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២៣ លោក​ ទុំប៉ែន​ វីរៈវិទូ​ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍​ និងបោះពុម្ពផ្សាយសៀវភៅសម្ដេចទាំងទ្វេ​ បានប្រគល់សៀវភៅចំនួន១៥០ក្បាល ដែលជាប្រភេទសៀវភៅ

១-សៀវភៅ”ហ៊ុន​ សែន​ កម្ពុជា”​ចំនួន១០០ក្បាល

២-សៀវភៅ” កុលាបក្រហមដងទន្លេមេគង្គ”​ ចំនួន៥០ក​ (ភាសាចិន)

ប្រគល់ជូន​ លោកសាស្រ្តាចារ្យបណ្ឌិត ទ្រី​ ចាន់ធុច តំណាងឱ្យសកលវិទ្យាល័យអាស៊ីអឺរ៉ុប​ តម្កល់ទុកនៅបណ្ណាល័យសម្រាប់ជូន​ សិស្ស​ និស្សិត​ បានអាន ស្វែងយល់ ស្រាវជ្រាវបន្ថែម អំពី​ប្រវត្តិការដឹកនាំប្រទេស​របស់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ​ (អតីតនាយករដ្ឋមន្រ្តី)​ ជាប្រធានគណបក្សប្រជាជនកម្ពុជា​ និងដំណើរជីវិតតស៊ូ​ ប្រឹងប្រែង លះបង់ដើម្បីជាតិ របស់​សម្តេចតេជោ ក៏ដូចជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានបីបាច់ថែរក្សាកូនច្បង(ហ៊ុន​ ម៉ាណែត)​ អំឡុងពេលសម្ដេចតេជោ​ បានចាកចេញទៅតស៊ូស្វែងរកសន្តិភាពជូនកម្ពុជា។​

លោកសាស្រ្តាចារ្យបណ្ឌិត ទ្រី​ ចាន់ធុច តំណាងឱ្យសកលវិទ្យាល័យអាស៊ីអឺរ៉ុប សូមថ្លែងអំណរគុណចំពោះក្រុមការងារដែលបានខិតខំចងក្រងសៀវភៅនេះឡើង​ ហើយក៏បានជូនលិខិតសសើរដល់ក្រុមការងារបោះពុម្ភផ្សាយសៀវភៅ ហ៊ុនសែន កម្ពុជា និង កុលាបក្រហមដងទន្លេមេគង្គ (ភាសាចិន)។

ចែករំលែក

Leave a Comment