សមាគមយុវជនធ្វើបាន
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • លោក​ រិន​សុភក្ដិ អគ្គលេខាធិការ​នៃសមាគម​ ជំនួសឱ្យ​ លោក​ ទុំប៉ែន​ វីរៈ​វិទូ​ ប្រធានសមាគមយុវជនធ្វេីបាន​ ចូលរួមពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ​ នៃការប្រកាសឱ្យប្រេីរដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្រោមព្រះរាជាធិបតី​ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា។

លោក​ រិន​សុភក្ដិ អគ្គលេខាធិការ​នៃសមាគម​ ជំនួសឱ្យ​ លោក​ ទុំប៉ែន​ វីរៈ​វិទូ​ ប្រធានសមាគមយុវជនធ្វេីបាន​ ចូលរួមពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ​ នៃការប្រកាសឱ្យប្រេីរដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្រោមព្រះរាជាធិបតី​ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា។

0 comments 0 views
A+A-
Reset

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានធ្វេីវិសោធនកម្មចំនួន១០លេីកនិងបន្ថែមថ្មីមួដេីម្បីឆ្លេីយតបតាមតម្រូវការជាក់ស្ដែងរបស់ជាតិសម្រាប់សុខសន្តិភាពស្ថិរភាពជាតិនិងបន្តការអភិវឌ្ឍជាតិ។

ព្រះរាជាណាចក្រកម្ពុជាប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបានប្រកាសប្រេីប្រាស់ឡេីងវិញលេីកទី២ជាប្រវត្តិសាស្រ្តនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ១៩៩៣ ៣០ឆ្នាំកន្លងទៅនេះប្រទេសកម្ពុជាបានអនុវត្តរបបរាជានិយមអាស្រ័យរដ្ធធម្មនុញ្ញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្វេីឱ្យប្រទេសមានការអភិវឌ្ឍឥតឈប់ឈរ  ប្រែក្លាយប្រទេស  ជាកោះសន្តិភាព  ជារដ្ឋមានកិច្ចសហប្រតិបត្តិការ ជារដ្ឋឯករាជ្យអធិបតេយ្យអព្យាក្រឹត្យមិនចូលបក្សសម្ពន្ធស្មេីមុខស្មេីមាត់លេីឆាកអន្តរជាតិជារដ្ឋប្រកបសេដ្ឋកិច្ចទីផ្សារសេរីជារដ្ឋស្របតាមឆន្ទៈរាស្រ្តប្រជាពលរដ្ឋជាម្ចាស់ជោគវាសនានៃប្រទេសនិងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនីតិកាលទី៧កាន់តែល្បីល្បាញរក្សាបាននូវសុខសន្តិភាព១០០ឆ្នាំ​ ​ដំណាក់កាលទី១ផ្ដេីមចេញពីសម្ដេចតេជោស្ថាបនិកសន្តិភាពនិងកាអភិវឌ្ឍនៅកម្ពុជានិងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ។

ច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសកម្ពុជាដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្តតាមព្រមទាំងរាជរដ្ឋាភិបាល​(នីតិប្រតិបត្តិ)  ស្ថាប័នរដ្ឋសភាស្ថាប័នព្រឹទ្ធសភាស្ថាប័នតុលាការ។

រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ស្ដីពីប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភា  ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នាយករដ្ឋមន្រ្តីត្រូវមានសញ្ជាតិខ្មែរតែមួយគត់ដេីម្បីធានាឱ្យបាននូវមិនមានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។

យុវជនធ្វេីបាន

http://YCDo

ចែករំលែក

Leave a Comment