សមាគមយុវជនធ្វើបាន
  • ទំព័រដើម
  • ទំនាក់ទំនងការបរទេស
  • សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រក្រុមហ៊ុន China Metro Group បន្តសិក្សានិងអភិវឌ្ឍផ្លូវដែក ស្ពានអាកាស និងផ្លូវក្រោមដី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប ដើម្បីសម្រួលបញ្ហាចរាចរណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រក្រុមហ៊ុន China Metro Group បន្តសិក្សានិងអភិវឌ្ឍផ្លូវដែក ស្ពានអាកាស និងផ្លូវក្រោមដី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប ដើម្បីសម្រួលបញ្ហាចរាចរណ៍

0 comments 0 views
A+A-
Reset

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រក្រុមហ៊ុនរថភ្លើងចិន (China Metro Group) បន្តសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។ បន្ថែមលើនេះ សម្តេចបានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ មានជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និងផ្លូវក្រោមដី ដើម្បីជួយសម្រួលបញ្ហាចរាចរណ៍នៅកម្ពុជា។

ការបញ្ជាក់ជំហរគាំទ្រនេះ គឺធ្វើឡើងនៅពេលដែលសម្តេចបានអនុញ្ញាតឱ្យលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group ចូលជួបសម្តែងការគួរសមក្នុងឱកាសនៃការចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣នៅរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែ គឺ៖ () គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអង្គរ ទៅកាន់ក្រុងសៀមរាប និង () គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់រាជធានីភ្នំពេញ។ដោយឡែក លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ក៏នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនានា ដែលក្រុមហ៊ុន China Metro Group បាន និងកំពុងសិក្សានៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ មានជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និងផ្លូវក្រោមដីជាដើម៕

17-10-2023

#ហ៊ុនម៉ាណែត #Hunmanet

#កម្ពុជា #Cambodia

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rgsu

ចែករំលែក

Leave a Comment