សមាគមយុវជនធ្វើបាន
  • ទំព័រដើម
  • Blog
  • រីករាយខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣)

រីករាយខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣)

0 comments 0 views
A+A-
Reset

រីករាយខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣) 🕊ត្រូវបានផ្ដួចផ្ដើមឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាព ចាកផុតចេញពីសង្គ្រាម និងជម្លោះរ៉ាំរ៉ៃជាង៥០០ឆ្នាំជូនដល់ជាតិមាតុភូមិ និងប្រជាជាតិទាំងមូល។

“គ្មានសង្គ្រាមណាមួយ អាចបញ្ចប់ទៅបានដោយការប្រើប្រាស់អាវុធនោះទេ ប៉ុន្តែសង្គ្រាមបញ្ចប់ទៅបានដោយកិច្ចចរចា ដើម្បីស្វែងរកសន្តិភាព”។

“នៅពេលគេនិយាយពីកិច្ចព្រៀងសន្តិភាពក្រុងប៉ារីស គេត្រូវនិយាយពីតួអង្គសំខាន់ពីរគឺ៖ តួអង្គព្រះមហាវីរៈក្សត្រ ព្រះបរមរតៈកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងតួអង្គសម្តេចតេជោ ហ៊ុន សែន (ដោយមានការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ)។ បើគ្មានការលះបង់របស់តួអង្គទាំងពីរនេះទេ កិច្ចព្រមព្រៀងនេះក៏មិនអាចកើតមានដែរ”។

សមាគមយុវជនធ្វើបាននិងក្រុមការងារគ្រប់លំដាប់ថ្នាក់ សូមសម្ដែងនូវការដឹកគុណ អរព្រះគុណជូនចំពោះតួអង្គទាំងពីរ ដែលបានកសាងសន្តិភាពជូនជាតិ បន្សល់ទុកកេរដំណែលដ៏មានគុណតម្លៃមហាសាលគ្មានអ្វីប្រៀបផ្ទឹមពុំបានឡើយ។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា ដែលនាំឱ្យមានការផ្សះផ្សាជាតិ ឯកភាពជាតិ ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងស្ថេរភាព ឯករាជ្យភាព អព្យាក្រឹតភាព ការគោរពនិងការពារសិទ្ធិមនុស្សរួមទាំងការវិលត្រឡប់របស់ជនភៀសខ្លួននិងជនផ្លាស់ទីលំនៅដោយស្ម័គ្រចិត្ត ការអនុវត្តសិទ្ធិនៃស្វ័យគ្រប់គ្រងរបស់ប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌និងការកសាងប្រទេសកម្ពុជាឡើងវិញ និងត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជាទាំង៤មាន រដ្ឋកម្ពុជា ហ៊្វុនស៊ិនប៉ិច រណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងខ្មែរក្រហម ដែលរួមបញ្ជូលគ្នាបង្កើតជា ” ក្រុមប្រឹក្សាជាតិជាន់ខ្ពស់” និងរួមទាំងប្រទេសជាហត្ថលេខី ១៨ផ្សេងទៀតរួមមាន៖

-សមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.(៥ប្រទេស)៖ សហរដ្ឋអាមេរិក, អង់គ្លេស,បារាំង(សហប្រធានសន្និសីទ) ,ចិន និងសហភាពសូវៀត។

​​   -ប្រទេសនៅអាស៊ីអាគ្នេយ៍(៨ប្រទេស)៖ ឥណ្ឌូនេស៊ី(សហប្រធានសន្និសីទ) វៀតណាម ឡាវ ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ។

-ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធតំណាងដោយ យូហ្គោស្លាវី

-ប្រទេស៤ផ្សេងទៀតគឺ៖ ឥណ្ឌា ជប៉ុន កាណាដា និងអូស្រ្តាលី។

  

 

ចែករំលែក

Leave a Comment