សមាគមយុវជនធ្វើបាន

បាឋកថា “សៀវភៅ ហ៊ុន សែន កម្ពុជា”

0 comments 0 views
A+A-
Reset

ខេត្តស្វាយរៀង
១៥-កញ្ញា-២០២៣
*************************
បាឋកថាផ្សព្វផ្សាយសៀវភៅ “ហ៊ុន សែន កម្ពុជា” និងចែកសៀវភៅចំនួន៥០០ក្បាល ជូនដល់ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងមន្ទីរចំណុះក្រោមឳវាទខេត្ត គណៈអភិបាលស្រុក ឃុំសង្កាត់ សិស្ស និស្សិត ព្រះសង្ឃ ។ គណៈធិបតីបានធ្វេីបាឋកថាក៏ដូចជាមានមតិសំណេះសំណាលដូចខាងក្រោម៖
👉លោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ”ហ៊ុន សែន កម្ពុជា” បានលេីកឡេីងពីខ្លឹមសារសំខាន់ៗរបស់សៀវភៅដែលឆ្លុះបញ្ចាំងអំពីខ្សែរជីវិតតស៊ូរបស់ សម្ដេចតេជោ ដេីម្បីប្រទេសដ៏កំសត់មួយនេះស្ទេីរបាត់បង់ជីវិតដោយសារការលួចធ្វេីឃាតពី  អ្នកនយោបាយជ្រុលនិយមចំនួន៦លេីក។ ក្នុងសៀវភៅលោកបានរំលេចឃ្លាមួយដ៏សំខាន់ គឺ “សន្តិភាព១០០ឆ្នាំ ដំណាក់កាលទី១ ផ្ដេីមចេញពីសម្ដេចតេជោ”។

👉ឯកឧត្តម ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារបានលេីកឡេីងពីសមិទ្ធផល កេរដំណែលរបស់ សម្ដេចតេជោ បានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចាយមិនចេះអស់ ដូចជាការលះបង់នូវអំណាចរបស់ខ្លួនឱ្យទៅអ្នកជំនាន់ក្រោយដឹកនាំប្រទេសជាតិបន្ត ដែលប្រទេសលេីសកលលោកមិនអាចធ្វេីបាន, ការផ្ដល់នូវកន្លែងស្នាក់នៅ អាហារដល់អ្នកមកចូលរួមប្រគួតក្នុងកីឡាSEA GAME 32nd ដោយឥតគិតប្រាក់ បា នបង្ហាញឱ្យឃេីញថាកម្ពុជាតូច តែមានបេះដូងធំ ទូលាយ។ ទាំងនេះជាវីរៈគម្រូដល់ពិភពលោកមេីលមកកម្ពុជាកាន់ច្បាស់ប្រៀបបានដូចជា កូនក្រមុំម្នាក់ដ៏ស្រស់ស្អាត។
👉ឯកឧត្តម តាំង កក់ សមាជិកគណៈកម្មការនិពន្ធ និងទំនាក់ទំនងអន្តរជាតិ សង្កត់ធ្ងន់លេី “សន្តិភាព ជាកត្តាកំណត់នៃការអភិវឌ្ឍមិនអាចខ្វះបាន” ឯកឧត្តមបានលេីកឡេីងអំពីគតិមួយឆ្លុះបញ្ចាំងពីតថភាពសង្គមសព្វថ្ងៃអំពីប្រភេទមនុស្សទាំងបួន៖
ប្រភេទទី១: ផ្ដេកផ្ដួលលេីព្រេងវាសនា
ប្រភេទទី២-មានវ័យឆ្លាត ទេពកោសល្យ
ប្រភេទទី៣-មានសាវតា មានជីវភាពធូរធារពីគ្រួសារ
ប្រភេទទី៤-មនុស្សតស៊ូ
ដេីម្បីជាការផ្ដល់នូវទស្សនទានដល់សិស្ស និស្សិត សម្រាប់ការកំណត់នូវជោគវាសនារបស់ខ្លួននៅថ្ងៃអនាគត។

👉ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានបង្ហាញពីស្ថានការទូទៅរបស់ខេត្តនិងសូមសរសេីរក្រុមការងារនិពន្ធសៀវភៅ បានខិតខំចងក្រងជាសៀវភៅមានរហូតដល់ជាមួយពាន់ទំព័រនេះឡេីងទុកជាសៀវភៅប្រវត្តិសាស្រ្តដ៏មានគុណតម្លៃ។ បន្ថែមពីនេះ ឯកឧត្តម លេីកទឹកចិត្ត ជម្រុញដល់អ្នកជំនាន់ក្រោយត្រូវអានសៀវភៅមួយក្បាលនេះ ដេីម្បីឱ្យយល់កាន់តែច្បាស់នូវការតស៊ូកសាងប្រទេសឱ្យមានសន្តិភាពនិងអភិវឌ្ឍ រួមបញ្ចូលនូវយុទ្ធសាស្រ្តឌីហ្វីត យុទ្ធសាស្ត្រឈ្នះឈ្នះ បានយល់កាន់តែច្បាស់អំពីដំណេីរដ៏ជូរចត់របស់ គណបក្សប្រជាជនកម្ពុជា។

អង្គពិធីប្រព្រឹត្តិទៅប្រកបដោយភាពរីករាយនិងទទួលបានលទ្ធផលល្អប្រសេីរ។

យុវជនធ្វេីបាន

ចែករំលែក

Leave a Comment