ប្រធានសមាគមយុវជនធ្វេីបាន និងសមាជិក ចូលរួមសង្កេតការណ៍នៃការរាប់ផ្ទៀងផ្ទាត់សន្លឹកឆ្នោត តាមភូមិភាគនីមួយ សម្រាប់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រកបដោយត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា ដែលលទ្ធផលបណ្ដោះអាសន្ន
-គណបក្សប្រជាជនកម្ពុជាទទួលបាន55អសនៈ
-គណបក្សឆន្ទៈខ្មែរ ទទួលបាន៣អសនៈ
សមាគយុវជនធ្វេីបាន បានចូលរួមសង្កេតការណ៍ តាំងពីដំណេីរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការប្រកាសលទ្ធផលបណ្ដោះអាសន្ន ការរាប់ផ្ទៀងផ្ទាត់ គឺបានចូលរួមគ្រប់ដំណាក់កាល។ យេីងសង្កេតឃេីញថា ការបោះឆ្នោតជាអសកលនេះ ពោរពេញដោយភាពចាស់ទុំនៃអ្នកនយោបាយគ្រប់ជាន់ថ្នាក់ ពិសេសសមាជិកក្រមប្រឹក្សាឃុំ-សង្កាត់ជាអង្គបោះឆ្នោតដ៏សំខាន់ និងជាមន្រ្តីនយោបាយថ្នាក់មូលដ្ឋាន បានបង្ហាញពីការយល់ដឹង បទពិសោធន៍ ប្រកបដោយការទទួលខុសត្រូវ មានរបៀបរាបរយ គោរពតាមការរៀបចំរបស់ គជប។ ការបោះឆ្នោតនេះបង្ហាញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានលក្ខណៈអព្យាក្រឹត្យ ត្រឹមត្រូវតាមច្បាប់ គ្មានការបង្ខិតបង្ខំ ឬប្រេីអំពេីហឹង្សានោះឡេីយ។
យេីងខ្ញុំសូមកោតសរសេីជូនចំពោះ គជប ដែលបានរៀបចំការបោះឆ្នោតនេះ ដោយរលូន សន្តិវិធី សន្តិភាពនិយម អនុឡោមទៅតាមដែលកំណត់ ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អ ដេីម្បផ្ដល់ភាពជឿជាក់ដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស។
