សមាគមយុវជនធ្វេីបាន(YCDo) ត្រូវបាន គជប អនុញ្ញាតឱ្យធ្វេីជាអ្នកសង្កេតការណ៍ជាតិស្ម័គ្រចិត្ត សម្រាប់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ចំនួន១២នាក់ ស្រី០១នាក់ ក្នុងនោះអ្នកសង្កេតការណ៍ជាតិចល័តចំនួន៣នាក់ និងតាមបណ្ដារាជធានី-ខេត្តចំនួន០៥( រាជធានីភ្នំពេញ ព្រះសីហនុ ស្វាយរៀង កំពង់ធំ បាត់ដំបង) ដេីម្បីជាការចូលរួមចំណែកក្នុងការសង្កេត តាមដានការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សមាគមយុវជនធ្វេីបាន នឹងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសង្កេតការណ៍ជាតិ គោរពតាមបញ្ជា នីតិវិធីរបស់គជប និងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា។
លិខិតអនុញ្ញាតរបស់(គជប) ឱ្យ YCDo អ្នកសង្កេតការណ៍ជាតិ (ព្រឹទ្ធសភា)