សមាគមយុវជនធ្វើបាន
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ប្រធានសមាគមយុវជនធ្វេីបាន​ និងសមាជិក​ ចូលរួមសង្កេតការណ៍នៃការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥​ ឆ្នាំ២០២៤

ប្រធានសមាគមយុវជនធ្វេីបាន​ និងសមាជិក​ ចូលរួមសង្កេតការណ៍នៃការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥​ ឆ្នាំ២០២៤

0 comments 0 views
A+A-
Reset

ប្រធានសមាគមយុវជនធ្វេីបាន​ និងសមាជិក​ ចូលរួមសង្កេតការណ៍នៃការរាប់ផ្ទៀងផ្ទាត់សន្លឹកឆ្នោត​ តាមភូមិភាគនីមួយ​ សម្រាប់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥​ ឆ្នាំ២០២៤​ ប្រកបដោយត្រឹមត្រូវ​ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ ដែលលទ្ធផលបណ្ដោះអាសន្ន​
-គណបក្សប្រជាជនកម្ពុជាទទួលបាន55អសនៈ
-គណបក្សឆន្ទៈខ្មែរ​ ទទួលបាន៣អសនៈ

សមាគយុវជនធ្វេីបាន​ បានចូលរួមសង្កេតការណ៍​ តាំងពីដំណេីរការឃោសនា​ ការបោះឆ្នោត​ ការរាប់សន្លឹកឆ្នោត​ ការប្រកាសលទ្ធផលបណ្ដោះអាសន្ន​ ការរាប់ផ្ទៀងផ្ទាត់​ គឺបានចូលរួមគ្រប់ដំណាក់កាល​។ យេីងសង្កេតឃេីញថា​ ការបោះឆ្នោតជាអសកលនេះ​ ពោរពេញដោយភាពចាស់ទុំនៃអ្នកនយោបាយគ្រប់ជាន់ថ្នាក់​ ពិសេសសមាជិកក្រមប្រឹក្សាឃុំ-សង្កាត់ជាអង្គបោះឆ្នោត​ដ៏សំខាន់​ និងជាមន្រ្តីនយោបាយថ្នាក់មូលដ្ឋាន​ បានបង្ហាញពីការយល់ដឹង​ បទពិសោធន៍​ ប្រកបដោយការទទួលខុសត្រូវ​ មានរបៀបរាបរយ​ គោរពតាមការរៀបចំរបស់​ គជប​។ ការបោះឆ្នោតនេះបង្ហាញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​ មានលក្ខណៈអព្យាក្រឹត្យ​ ត្រឹមត្រូវតាមច្បាប់​ គ្មានការបង្ខិតបង្ខំ​ ឬប្រេីអំពេីហឹង្សានោះឡេីយ។

យេីងខ្ញុំសូមកោតសរសេីជូន​ចំពោះ​ គជប​ ដែលបានរៀបចំការបោះឆ្នោតនេះ​ ដោយរលូន​ សន្តិវិធី​ សន្តិភាពនិយម​ អនុឡោមទៅតាមដែលកំណត់​ ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អ​ ដេីម្បផ្ដល់ភាពជឿជាក់ដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស។

ចែករំលែក

Leave a Comment